ជ្រើសរើសភាសា: Khmer Khmer English English
ជួបពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានជួបពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម យ៉េត វីណែល បានជូនបាច់ផ្កា និងសៀវភៅស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ លោកជំទាវ ដើម្បីថ្លែងអំណរគុណចំពោះការសម្របសម្រួល និងផ្តល់កិច្ចសហការប្រកបដោយភាពស្និទ្ធិស្នាល និងកក់ក្តៅ សម្រាប់ការរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តកោះកុង និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ។

ព័ត៌មានទាក់ទង